ឧទ្ធម្ភាគចក្រ​ដឹក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា ជួប​គ្រោះថ្នាក់ មនុស្ស​១៣​នាក់​ស្លាប់​

​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​ដឹក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​លោក Bipin Rawat បាន​ធ្លា​ក់នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃទី ៨​ខែធ្នូ បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់​។ នៅ​ពេ​នេះដែរ​មន្ត្រី​ឥណ្ឌា​កំពុងតែ​បញ្ជាក់ថា តើ​រដ្ឋមន្ត្រី​ការពារជាតិ ស្ថិតនៅ​ក្នុងចំណោម​អ្នកស្លាប់​ដែរឬទេ​។​

​ក្នុងពេលនោះ​លោក​រដ្ឋមន្ត្រី​ការពារជាតិ បានធ្វើ​ដំណើរ​ចេញពី​ទីតាំង​ទាហាន​អាកាស​ឥណ្ឌា​នៅក្នុង​តំបន់ Sulur ទៅកាន់​ទីតាំង​យោធា នៅ​តំបន់ Wellington រដ្ឋ Tamil Nadu ដើម្បី​ថ្លែង​សុន្ទរកថា ។​

​លោក Rawat ត្រូវបាន​រដ្ឋាភិបាលរ​បស់​នាយករដ្ឋមន្ត្រី Narendra Modi តែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ CDS នៅ​ឆ្នាំ​២០១៩ ។ នៅ​ទីតាំង​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​ទៅ​ទស្សនកិច្ច គឺជា​ទីតាំង​ជម្រុះ មាន​ទាំង​ទាហានជើងគោក ជើង​ទឹក និង​ជើង​អាកាស​។​

​ទាហាន​អាកាស​ឥណ្ឌា​បាន​ឲ្យ​ដឹងថា លោក Rawat បាន​ជួប​គ្រោះថ្នាក់​នៅ​ឧទ្ធម្ភាគចក្រ Mi-17V5 ផលិត​ដោយ​ប្រទេស​រុស្ស៊ី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close