WHO ប្រាប់​ឲ្យ​ពិភពលោក ចាត់​វិធានការណ៍​បន្ទា​ន់ ប្រយុទ្ធប្រឆាំង​ការឆ្លង​រាតត្បាត​វីរុស​បំប្លែង​ថ្មី «​អូ​មី​ក្រុង​»

​ហ្សឺ​ណែវ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់ថា រដ្ឋាភិបាល​នានា​លើ​ពិភពលោក​ត្រូវតែ​វាយតម្លៃ​ឡើងវិញ​អំពី​ការឆ្លើយតប​ថ្នាក់ជាតិ ក៏ដូចជា​បង្កើនល្បឿន​ក​ម្ម​វិធី​ចាក់​វ៉ាក់សាំង​ការពារ COVID-19 ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ថេ​ដ្រូ​ស អា​ដាណ​ម បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ស្ថានការណ៍​នៃ​ការឆ្លង​រាតត្បាត​នៃ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង អាច​នឹង​រីក​រាលដាល​កាន់តែ​ធំ​ឡើង ហើយ​វា​ដល់ពេល​ហើយ​ដែល​គ្រប់គ្នា​ត្រូវ​ចាប់ផ្តើម​ពី​ពេល​ឥឡូវនេះ ដើម្បី​បង្កើន​ការទប់ស្កាត់ មុនពេល​មាន​អ្នកជំងឺ​ឆ្លង​វីរុស អូ​មី​ក្រុង កាន់​ច្រើន​នៅតាម​មន្ទីរពេទ្យ​។​

​ជាមួយគ្នានេះ អង្គការ​សុខភាព​ពិភពលោក​រូបនេះ​បាន​ធ្ងន់​ធ្ងន់​ទៀតថា យើង​ជំរុញ​អោយ​ប្រទេស​ទាំងអស់​បង្កើន​ការឃ្លាំមើល ការធ្វើ​តេស្ត និង​រៀបចំ​សណ្តាប់ធ្នាប់​។ ការធ្វេសប្រហែស​ណាមួយ​នាពេល​ឥឡូវនេះ នឹង​បង្ក​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ទៅ​ថ្ងៃមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close