WHO អះអាងថា វីរុសបំប្លែងថ្មី Omicron មិនអាក្រក់ដូចមេរោគ Delta ឡើយ!
ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងប្រហែលជាមិនអាក្រក់ ឬខ្លាំងជាងមេរោគបំប្លែងថ្មីដទៃៗទៀតឡើយ។
នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) លោក ម៉ៃខឺល រីយ៉ាន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព័ត៌មាន AFP ថា អាចទៅរួចដែលថា វីរុសបំប្លែងថ្មី អូមីក្រុង អាចចម្លងជំងឺបានលឿនរហ័សជាងមេរោគបំប្លែងខ្លួនមុនៗ តែក៏អាចទៅរួចដែរ ដែលវីរុស អូមីក្រុង ប្រហែលជាមិនអាចទម្លុះប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំងបានទាំងស្រុងនោះ។
បន្ថែមលើនេះ លោក ម៉ៃខឺល រីយ៉ាន បានបញ្ជាក់ទៀតថា ទិន្នន័យបឋមមិនបានបញ្ជាក់ថា វីរុសបំប្លែងថ្មី អូមីក្រុង អាចបង្កជាជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែគេនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។