អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារ អគារព្រះឥសូរ ក្នុងប្រាសាទព្រះខ័ន
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្គ្រោះខ្លោងទ្វារអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន ដែលទទួលរងការខូចខាត។
ដោយផ្អែកលើលក្ខណៈនៃសំណង់ និងស្ថានភាពខូចខាតរបស់តួខ្លោងទ្វារទាំងមូល ក្រុមអ្នកបច្ចេកទេស បានផ្តោតការយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៣ដូចជា ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោមតាមចំណុចខូចខាត និងរៀបផ្គុំតួខ្លោងទ្វារទាំងមូលឡើងវិញ។
គម្រោងជួសជុលនេះប្រើរយៈ១ឆ្នាំ គិតចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។