វៀតណាម​៖ ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស​មិន​ធ្លាប់មាន បើទោះបី​បាន​ចាក់​វ៉ា​កា់ំ​ង​ជិត​២៣០​លាន​ដូ​ស​ហើយ​ក្តី​

​ការចាក់​វ៉ាក់សាំង​នៅ​វៀតណាម នៅ​ថ្ងៃទី ៨​ខែធ្នូ​វៀតណាម​ចាក់​វ៉ាក់សាំង​បាន​ជាង ៦៦២​ពាន់​ដូ​ស សរុប​មាន​វ៉ាក់សាំង​ជា ១២៩,៩​លាន​ដូ​ស​ហើយ​បាន​ចាក់​ជូន​ពលរដ្ឋ ក្នុងនោះ មាន​ពលរដ្ឋ​ជាង ៧៤​លាន​នាក់​បាន​ចាក់​ដូ​ស​ទីមួយ និង​ជាង ៥៥,៩​លាន​នាក់​បាន​ចាក់​គ្រប់​ចំនួន​ពីរ​ដូ​ស​។​

​នៅ​យប់​ថ្ងៃទី ៩​ខែធ្នូ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាសថា បាន​រកឃើញ​ករណី​ឆ្លង​កូ​វិដ ១៩ កើនឡើង​ដល់​ទៅ ១៥.៣១១​នាក់ នៅ​ខេត្ត​ក្រុង​ចំនួន​៣១​ទូទាំងប្រទេស​។ ដោយឡែក​នៅ​រដ្ឋធានី​ហាណូយ​មាន​ករណី​ឆ្លង​កើនឡើង​ទ្វេដង ពី​៤២៦​នាក់​នៅ​ថ្ងៃទី ៨ បាន​កើន​ឡើងដល់​ទៅ​៨២២​នាក់​នៅ​ថ្ងៃទី ៩​ខែធ្នូ​នេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​មាន ១១​ករណី​ជា​ករណី​នាំចូល ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​ចំនួន​១,៤៥៣​ករណី​។ ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​២៥៦​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២១​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,៣៦៧,៤៣៣​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១,០៥០,៩៧៩​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ២៧,១៨៦​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close