ថៃ បន្ត​រកឃើញ​ករណី​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង​

​ថៃ​៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ ថៃ​មាន​ករណី​កូ​វីដ​១៩ ប​ប្លែង​ថ្មី អូ​មី​ក្រុង ចំនួន​៤​នាក់​ហើយ ខណៈដែល​ករណី​ទី​៤ គឺជា​បុរស​ជនជាតិ​ថៃ​ម្នាក់ទៀត ដែល​ទើបតែ​ត្រឡប់​មកពី​ប្រទេស​កុង​ហ្គោ​។​

​ករណី​ទី​បួន​នៃ​ការឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី​អា​មី​ក្រុង បានកើត​ឡើង​ទៅលើ​បុរស​ជនជាតិ​ថៃ​ម្នា​ក់មាន​អាយុ​៤១​ឆ្នាំ ដែល​ទើបតែ​ធ្វើដំណើរ​មកពី​ប្រទេស​កុង​ហ្គោ ទ្វីប​អា​ហ្វ្រី​ក​ខាងត្បូង ជា​ប្រភព​នៃ​ការកកើតឡើង​នៃ​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ដំបូង បាន​មកដល់​ប្រទេស​ថៃ ហើយ​ត្រូវបានធ្វើ​តែ​ស្ត រកឃើញ​វីរុស​កូ​វីដ​១៩ អូ​មី​ក្រុង បើទោះបីជា​បុរស​រូបនេះ​បាន​ចាក់​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នេ​កា​រួចរាល់​ចំនួន​២​ដូ​ស​ទៅហើយ​ក្តី​។​

​គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ថ្ងៃទី​៦​កន្លងទៅ ប្រទេស​ថៃ​ក៏បាន​ប្រកាស​អំពី​កា​រកឃើញ​ករណី​ដំបូង​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ ដ៏​កាច​សាហាវ​បំប្លែង​ថ្មី ប្រភេទ អូ​មី​ក្រុង​នៅក្នុង​ប្រទេស​របស់ខ្លួន​ជា​លើកដំបូង​ទៅលើ​បុរស​ជនជាតិ​ថៃ សញ្ជាតិ​អាមេរិកាំង ដោយ​បុរស​រូបនេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវគេ​បានធ្វើ់​តែ​ស្ត​ហើយ​ជឿថា ភាគរយ​នៃ​ការឆ្លង​ជំងឺ កូ​វីដ​១៩​ប្រភេទ អូ​មី​ក្រុងមាន​រហូត​ទៅដល់​៩៩,៩២% ហើយ​លទ្ធផល​ពិនិត្យ​ចុង​ក្រោយនេះ​ម្តងទៀត ក៏​ត្រូវបាន​រកឃើញថា​វិជ្ជមាន​កូ​វីដ​១៩​ប្រភេទ អូ​មី​ក្រុង​ដ៏​កាច​សាហាវ​នេះ​តែម្តង​។​

​ចំណែក​កាលពី​ម្សិលមិញ ស្ត្រី​ជនជាតិ​ថៃ​ទាំងពីរ​នាក់ ដែល​ត្រឡប់​មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ទីមួយ​មាន​អាយុ​៤៦​ឆ្នាំ​និង​ម្នាក់ទៀត​មាន​អាយុ​៣៦​ឆ្នាំ មាន​អាជីព​ជា​អ្នកបកប្រែ​ភាសា​នៅក្នុង​វិហារ​សាសនា​គ្រិស និង អ្នក​ទាំងពីរ​ក៏​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​សូម្បី​តែមួយ​ដូ​ស​ផងដែរ ក៏ត្រូវ​បានតែ​ស្ត​រកឃើញ​ភាគរយ​ខ្ពស់​នៃ​ការឆ្លង​រោគ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​នេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close