ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យគ្រឿងចក្រ Stabilizer កំពុងសាងសង់កំណាត់ផ្លូវជាតិលេខ២១B ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ខេត្តកណ្តាល៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យប្រសិទ្ធភាពនៃការប្រើគ្រឿងចក្រ Stabilizer ដែលកំពុងសាងសង់កំណាត់ផ្លូវជាតិលេខ២១B ប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកណ្តាល ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។
សូមជម្រាបជូនថា គម្រោងសាងសង់កំណាត់ផ្លូវនេះ គ្រោងនឹងចំណាយរយៈពេលមួយខែ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបផលិតនៅប្រទេសជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់បានយូរ ស្របបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។