គុណភាពខ្យល់នៅហាណូយ ប្រទេសវៀតណាម ស្ថិតក្នុងកម្រិតដ៏អាក្រក់យ៉ាងខ្លាំង!
លទ្ធផលពីការគ្រប់គ្រង ដែលត្រូវបានដកស្រង់ទិន្នន័យពីបណ្តាស្ថានីយផ្សេងៗ នៅក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ទី១២ ធ្នូ ២០២១ ម្សិលមិញនេះបង្ហាញថា កម្រិតគុណភាពខ្យល់នៅក្នុងក្រុងនេះស្ថិតក្នុងកម្រិតអាក្រក់យ៉ាងខ្លាំង នេះបើតាមទីភ្នាក់ងារព័ត៌មាន VNexpress។
ប្រភពថា គិតត្រឹមរសៀលថ្ងៃម្សិលមិញ ស្ថានីយគ្រប់គ្រងគុណភាពខ្យល់ចំនួន៣ នៃរដ្ឋបាលបរិស្ថានក្រុងហាណូយបានបង្ហាញថា កម្រិតគុណភាពខ្យល់ AQI គឺលើស ២០០។ ប្រភពពន្ថែមទៀតថា AQI គឺជាការវាស់ស្ទង់កម្រិតបំពុលខ្យល់ ខណៈដែលកម្រិត AQI លើស១០០ គឺត្រូវបានគិតថា ប៉ះពាល់ដល់សុខភាពមនុស្ស ជាពិសេស កុមារនិងមនុស្សពេញវ័យត្រូវបានណែនាំឲ្យកុំធ្វើលំហាត់ប្រាណនៅក្រៅផ្ទះ បើ AQI ឈានដល់ ១៥០ ឬ លើសនេះ។
រដ្ឋបាលបរិស្ថានក្រុងហាណូយបានណែនាំដល់ប្រជាពលរដ្ឋ កាត់បន្ថយការដុតសំរាម កាត់បន្ថយការចម្អិនអាហារដោយប្រើធ្យូង Honeycomb ខណៈដែលពលរដ្ឋនៅតាមជាយក្រុងវិញ ត្រូវបានណែនាំកុំឲ្យដុតចំបើង កាត់បន្ថយការបំពុលខ្យល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។