ធនាគារពិភពលោកផ្តល់ ៦០០លានដុល្លារ ដល់ប្រទេសហ្វីលីពីន ស្តារសេដ្ឋកិច្ច
ធនាគារពិភពលោក (World Bank) ផ្តល់កញ្ចប់ថវិកា កម្ចី ចំនួន ៦០០លានដុល្លារ ដល់ហ្វីលីពីន ដើម្បីស្តាប្រទេសនេះឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩។
ថវិការចំនួន ៦០០លានដុល្លារត្រូវបានធនាគារពិភពលោក អនុម័តយល់ព្រមផ្តល់ជាកម្ចី ទៅកាន់ប្រទេសហ្វីលីពីន ក្នុងគោលបំណងជួយគាំទ្ររដ្ឋាភិបាលប្រទេសអាស៊ានមួយនេះ ស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ច ដែលជាវិស័យស្នូរសំខាន់។
គួរបញ្ជាក់ថា ប្រទេសជាច្រើននៅលើពិភពលោក ត្រូវបានជាប់គាំងវិស័យសេដ្ឋកិច្ច ដោយសារបញ្ហាកូវីដ វាយប្រហារខ្លាំង ក្នុងនោះ រាប់បញ្ចូលទាំងប្រទេសហ្វីលីពីន ដែលត្រូវកូវីដផ្ទុះឆ្លងខ្លាំង ទើបតែបានធូរស្បើយមួយកម្រិត ថ្មីៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។