អាមេរិក ចិន កូរ៉េខាងជើង ឯកភាពគ្នាលើច្បាប់ស្តីពីការប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ
នៅថ្ងៃទី ១៣ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូនជេអ៊ីន បានប្រកាសថា អាមេរិក ចិន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ស្តីពីច្បាប់ ដើម្បីចេញសេចក្តីប្រកាសរួមបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣។
នៅក្នុងសន្និសីទកាសែតរួម ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison ក្រោយកិច្ចពិភាក្សាទ្វេភាគី ប្រធានាធិបតីកូរ៉េខាងត្បូងម៉ូនជេអ៊ីនបានបញ្ជាក់ថា ការប្រកាសបញ្ចប់សង្គ្រាម នឹងជួយដំណើរការកិច្ចពិភាក្សា រវាងកូរ៉េខាងត្បូង អាមេរិក និងកូរ៉េខាងជើង បញ្ជប់ការប្រឈមមុខតានតឹងដាក់គ្នា។
នៅថ្ងៃទី១៣ខខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea in បានប្រកាសថា មិនដើរតាមអាមេរិក អូស្ត្រាលី អង់គ្លេស ដែលធ្វើពហិការកីឡាអូឡំពិកទីក្រុងប៉េកាំងឆ្នាំ២០២២។ ទីក្រុងសេអ៊ូលនៅតែបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅចូលរួមពិធីបើកការប្រកួតក៏ដូចជាបិទការប្រកួតនៅទីក្រុងប៉េកាំង។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Canberra ប្រទេសអូស្ត្រាលី លោកម៉ូនជេអ៊ីន បានប្រកាសថា កូរ៉េខាងត្បូង មិនធ្វើពហិការកីឡាអូឡំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ ដើម្បីប្រឆាំងពីការរំលោភសិទ្ធិមនុស្សនៅប្រទេសចិននោះឡើយ។
ប្រធានាធិបតីម៉ូនជេអ៊ីនបានប្រកាសថា «យើងមិនទាន់ទទួលបានសំណើរពីប្រទេសណាមួយ ឲ្យធ្វើពហិកាកីឡាអូឡាំពិកទីក្រុងប៉េកាំងនោះឡើយ សូម្បីតែអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត។
លោកម៉ូនបានបញ្ជាក់ថា កូរ៉េខាងត្បូង ចង់ជំរ៉ុញតំបន់អាស៊ីប៉ាស៊ីហ្វិក សេរី និងបើកទូលាយ ប៉ុន្តែត្រូវតែមើលពីតួនាទីរបស់ចិន ក្នុងការនាំមកនៅសន្តិភាពដល់ឧបទ្វីបកូរ៉េ។ លោកម៉ូនជេអ៊ីន បានប្រកាសថា យើងត្រូវការ ដល់ការខិតខំរបស់ចិន ដើម្បីរំសាយអាវុធបរមាណូ នៅកូរ៉េខាងជើង។ លោកបន្តទៀតថា ទីក្រុងសេអ៊ូលមានទំនាក់ទំនងដោយសន្តិភាពជាមួយទីក្រុងប៉េកាំង ។
នៅពេលនេះប្រធានាធិបតី កូរ៉េខាងត្បូង មានដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីក៏ដូចជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបច្ចេកវិទ្យាយោធា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។