ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក​នៅលើ​ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​១៩ ជាង​កន្លះ​លាន​នាក់​

​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក នៅលើ​ពិភពលោក មាន​ករណី​ឆ្លង​កូ​វីដ ១៩ រហូតដល់​ទៅ​499.385​នាក់ និង​ស្លាប់ ៥៤០០​នាក់ នៅ​ជុំវិញ​ពិភពលោក ។ តំបន់​អឺរ៉ុប បាន​រកឃើញ ករណី​ឆ្លង​ច្រើនជាងគេ​ដោយមាន​រហូតដល់​ទៅ 324.322 នាក់ និង​ស្លាប់ ៣៣៦៤​នាក់​។​

​ចំណែក​នៅ​ទូទាំង​ពិភពលោក វិញ មាន​ករណី​ឆ្លង​កូ​វីដ​១៩ សរុប ជិត ២៧០​លា​នាក់​ហើយ និង ស្លាប់ ជាង ៥,៣​លាន​នាក់​។ អាមេរិក​គឺជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ ។ នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ៥៧,៤១៤​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៤៤៦​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៥០,៧៦២,៦៧១​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៨១៧,៧៨៩​នាក់ និង​ជាសះស្បើយ​ឡើង​សរុប ៣៩.៩៨​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) របស់​សហរដ្ឋអាមេរិក នៅក្នុង​សប្ដាហ៍​នេះ​បានផ្តល់​ការអនុញ្ញាត សម្រាប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដូ​ស​ទី ៣ ឬ​ដូ​ស​ជំរុញ​ជូន​ដល់​ក្មេង​ជំទង់​ដែលមាន​អាយុ ១៦​ឆ្នាំ និង ១៧​ឆ្នាំ​ហើយ ដោយ​ប្រើប្រាស់​វ៉ាក់សាំង Pfizer-BioNTech ចំពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង លើ​សមត្ថភាព​របស់​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron) ក្នុងការ​បំផ្លាញ​ប្រសិទ្ធភាព​វ៉ាក់សាំង សម្រាប់​អ្នក​ដែល​បាន​ចាក់ ២​ដូ​ស​រួចរាល់​ហើយ​នោះ​។​

​គិត​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ចំនួន​ជាង ៤៨១​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ២៣៨.១៤​លាន​នាក់ (៧២.៣% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស​, ១៩៩.៧៣​លាន​នាក់ (៦០.៦% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ៥១.៦៦​លាន​នាក់ (១៥.៦៧% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​ដូ​ស​ជំរុញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close