អបអរសាទរ​ខួប​២៩​ឆ្នាំ នៃ​ការចុះបញ្ជី​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​

​អបអរសាទរ​ខួប​២៩​ឆ្នាំ នៃ​ការចុះបញ្ជី​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​(១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២១) ​រមនីយដ្ឋាន​អង្គរ ជា​បណ្ដុំ​ស្ថាបត្យកម្ម​ដ៏​មហិមា កសាងឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ក្នុង​ព្រហ្មញ្ញសាសនា​។ ប្រាង្គ​ប្រាសាទ រចនាបថ សិលាចារឹក និង​ចម្លាក់​ដ៏​ពិសិដ្ឋ​ជា​ភស្តុតាង​ដែល​បានបញ្ជាក់​អំពី​ជីវភាព របៀបរបប​រស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ ការធ្វើ​ជំនួញ និង​ចរន្ត​សេដ្ឋកិច្ច​នា​សម័យអង្គរ​។

​អង្គរ តំណាងឱ្យ​សិល្បៈ​ខ្មែរ​ទាំងមូល​ពី​សតវត្ស​ទី​៩ ដល់​សតវត្ស​ទី​១៤ ជា​អត្តសញ្ញាណ​វប្បធម៌​ជាតិ និង​ជា​មោទកភាព​ជាតិ​។ រមនីយដ្ឋាន​អង្គរ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​រូបី​នៃ​ពិភពលោក នៅក្នុង​កិច្ចប្រជុំ​គណ​:​កម្ម​ការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​១៦ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ នៅ​ទីក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close