ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ ១៣៨​នាក់ មក​កម្ពុជា​វិញ តាម​ច្រក​តំបន់​អូរ​អន្លក់​!

​ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ នគរបាល​ខេត្តបាត់ដំបង ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ បានទទួល​ពលករ​វិល​ត្រឡប់មក​ស្រុក​វិញ ដែល​ភាគី​ថៃ​បាន​បញ្ជូនមក​តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។

​បន្ទាប់ពី​សាកសួរ កត់​ឈ្មោះ ចុះ​កំណត់ហេតុ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វី​-១៩ រួច ពលករ​សរុប​ចំនួន ១៣៨​នាក់ ស្រី ៥៨​នាក់ ក្មេង​២៩​នាក់ ក្មេងស្រី ១៧​នាក់ ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល អវិជ្ជមាន​កូ​វីដ​-១៩ ទាំងអស់ ក្នុងនោះ​មាន​ពលករ​ចំនួន ៣១​នាក់ ស្រី ១៦​នាក់ ក្មេង ១​នាក់ បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន និង​ពលករ​ដែលមាន​កាត​ចាក់​វ៉ាក់សាំង ចំនួន ១០៧​នាក់ ស្រី​៤២​នាក់ ក្មេង ២៨​នាក់ ក្មេងស្រី ១៧​នាក់ ។​

​ក្នុង​នោះបាន​ចាក់​វ៉ាក់សាំង​អោយ​ក្មេង​ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​១២​ឆ្នាំ ចំនួន ១២​នាក់ (​ស្រី ៦​នាក់​) ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close