កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ១២​នាក់​ទៀត និង​ស្លាប់ ០៣​នាក់​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ១២​នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ១៤​នាក់ និង​មាន​អ្នកស្លាប់​ថ្មី ០៣​នាក់​ទៀត កាលពី​ម្សិលមិញ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នក​វិជ្ជមាន​ទាំង ១២​នាក់​នោះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី​។ អ្នកស្លាប់​ទាំង ០៣​នាក់ មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ទេ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១២​ម៉ឺន ៣៨២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​សរុប ១១​ម៉ឺន ៦​ពាន់ ៧៣៤​នាក់ និង​អ្នកស្លាប់​សរុប ២​ពាន់ ៩៩២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close