ភ្ញៀវទេសចរ​មាន​កំណើន​កើនឡើង នៅ​ចុង​សប្តាហ៍​ទី​២ ខែធ្នូ​នេះ​!

​ភ្នំពេញ​៖ នៅ​ចុង​សប្ដាហ៍​ទី​២​នៃ​ខែធ្នូ ឆ្នាំ​២០២១​នេះ កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​គឺមាន​កើនឡើង​លើស​សប្ដាហ៍​មុនៗ​ទៀត ដោយ​ភ្ញៀវទេសចរ​សរុប​មាន​ចំនួន ២២២,៥២៧ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២១៦,៧០៩ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៥,៨១៨ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៣៧,៤៦៧ នាក់​
* រាជធានី​ភ្នំពេញ ២៨,៨៤៤ នាក់​
* ខេត្តកំពត ២៧,០៤១ នាក់​
* ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់​
* ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់​
* ខេត្តសៀមរាប ១៩,១៦៣ នាក់​
* ខេត្តបាត់ដំបង ១៣,៨៥០ នាក់​
* ខេត្ត​កែប ៧,២៣៦ នាក់​
* ខេត្តមណ្ឌលគិរី ៦,៩១៤ នាក់​។​

​ជាការ​កត់សម្គាល់​រប​ស់ឯក​ឧត្ដម​រដ្ឋមន្ត្រី ថោង ខុន តួលេខ​ខាងលើ​មានការ​កើនឡើង​ប្រមាណ ២២.៩៣% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។ ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​កំពូល ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​ប្រចាំ​សប្តាហ៍​ក្នុង​រយៈពេល​៣​សប្តាហ៍​ចុងក្រោយ​នេះ​។​

​មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​រាជធានី​-​ខេត្ត​បាននិងកំពុង​ខិតខំ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ឲ្យ​បាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ស្រប​ពេលដែល​ក្រសួងទេសចរណ៍​ក៏បាន​កំពុង​តាមដាន​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ធំៗ​ទាំងបី គឺ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ជំរុញ​ដល់​វិស័យ​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ត្រូវ​បន្ត​រៀបចំ​អាជីវកម្ម​ខ្លួន​ឱ្យមាន​គុណភាព​ល្អ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​នាឱកាស​ថ្ងៃ​ឈប់សម្រាក​ឆ្លង​ឆ្នាំ​២០២១ ឆ្លង​ចូល​២០២២​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close