រកឃើញករណីវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង នៅកម្ពុជា
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាក់ថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ បម្លែងថ្មី ប្រភេទអូមីក្រុង (Omicro) មួយករណីហើយ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
មេរោគកូវីដ១៩ប្រភេទថ្មីនេះ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្រ្តីរូបនេះមានផ្ទៃពោះចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (អាហ្រ្វិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកក នៃប្រទេសថៃ (ដោយនៅរង់ចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។