ក្មេងប្រុសអាយុ១៣ឆ្នាំបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ឪពុកម្តាយថា បណ្តាលមកពីជំងឺបាក់ទឹកចិត្ត
សៀមរាប ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹកកាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ ជនរងគ្រោះបានយកកាំភ្លើងរបស់ឪពុកខ្លួនដែលមានតួនាទីជាមន្រ្តីកងរាជអាវុធហត្ថ បាញ់១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។ ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស។
បើតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយថា ជនរងគ្រោះមានជំងឺបាក់ទឹកចិត្ត ប្រហែលជាដូច្នេះហើយទើបគេយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង។
យ៉ាងណាក៏ដោយករណីនេះសមត្ថកិច្ចជំនាញបានរកឃេីញថា ជនរងគ្រោះពិតជាធ្វេីអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តល្អក់ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។