ក្រុមហ៊ុនមីនីបៀប្រទេសជប៉ុនសហប្រតិបត្តិការជាមួយ​​​ខេត្ត​​​សៀមរាប​​​ក្នុង​​​រៀប​​​ចំ​​​ប្រព័ន្ធ​​​ភ្លើង​​​បំភ្លឺ​​​សាធារណៈ​​​ ឆ្លាតវៃ និង​​​ប្រព័ន្ធ​​​សុវត្ថិភាព​​​ចរាចរណ៍​​​ក្នុង​​​ក្រុង​​​សៀមរាប

សៀមរាប ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាន​​​ជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុនមីនីបៀ ប្រទេស​​​ជប៉ុន​​​នៅសាលាខេត្តសៀមរាប ដើម្បីជួបពិភាក្សាលើធ្វើបទបង្ហាញស្តីពីដំណើរការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុងសៀមរាបបន្ថែមទៀត ។

ក្នុងកិច្ចសហប្រតិបត្តិការនេះផងដែរ ក្រុមហ៊ុនមីនីបៀ ខូអិលធីឌី បានបន្តសហការជាមួយខេត្តសៀមរាបក្នុងការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍បន្ថែមទៀតដោយអនុលោមតាមកិច្ចព្រមពៀងរវាងក្រសួងបរិស្ថាន នៃព្រះរាជាណា​​​ចក្រកម្ពុជា តំណាងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងដោយឯកឧត្តម Yuji KUMAMARU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព កាលពីថ្ងៃទី ១១ ខែមេសា ឆ្នំ២០១៤នៅរាជធានីភ្នំពេញ។

ការផលិតផលអំពូលភ្លើងបំភ្លឺធារណៈប្រភេទ LED របស់កុមហ៊ុនមីនីដបៀ នេះ គឺពិតជាបានរួមចំណែកក្នុងការកាត់ឧស្ម័នកាបូនិច ក្នុងបរិយាកាសយ៉ាងពិតប្រាកដ ដូចនេះ រដ្ឋបាលខេត្តក៏បានសម្រេចឱ្យក្រុមហ៊ុនមីនីបៀ អនុវត្តគម្រោងរបស់ខ្លួននៅខេត្តសៀមរាប ដោយ​​​ក្នុងនោះក្រុមហ៊ុនមីនីបៀបានផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ ដើម្បីបំពាក់តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។ ជាមួយនឹងការផ្តល់អំពូនេះភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួនបីលើកផងដែរ ៖
១-អនុស្សរណៈ អនុសារណៈយោគយល់គ្នា ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥
២-កិច្ចព្រមព្រៀងបន្ថែម កិច្ចព្រមព្រៀងសម្ព័ន្ធអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០១៥
៣-កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ និងថែទាំ ចុះថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦

តាមរយៈការផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ ខេត្តបានដំឡើងនិងបំពាក់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាពីរដំណាក់កាលដូចជា :
ដំណាក់កាលទី១ ៖ បានដំឡើងនិងបំពាក់អំពូលចំនួន១១០០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ចុងខែមីនា ឆ្នាំ២០១៧ និងបានដាក់ឲ្យដំណើរការ។
ដំណាក់កាលទី២ ៖ បានដំឡើងនិងបំពាក់អំពូលចំនួន៨៥០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ខែធ្នូ ឆ្នាំ២០១៧ តែដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨នេះ។

បន្ទាប់ពីបានដំឡើងនូវអំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាស្ថាបពរហើយក៏ដោយ ក៏នៅតែមានការខ្វះមួយចំនួនទៀត ដូចនេះខេត្តបានស្នើសុំដល់ក្រុមហ៊ុនបន្ថែមចំនួន ៥០០គ្រាប់ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះMr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុនដែលបានបន្តកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាបជាមួយនឹងក្រុមហ៊ុន ហើយឯកឧត្តមបណ្ឌិតក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការក៏ដូចជាការវិនិយោគទុនបន្ថែមទៀតលើគ្រប់វិស័យ៕

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close