ករណី​ឆ្លង​កូ​វីដ​១៩ នៅតែ​បន្ត​កើនឡើង​នៅលើ​ពិភពលោក ដោយមាន​អ្នក​ឆ្លង​ថ្មី​ជាង​៦​សែន​នាក់​ក្នុង​មួយថ្ងៃ​

​តាម​គេហទំព័រ Worldometer បាន​ផ្សាយ​ថា គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃទី ១៥​ខែធ្នូ នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ទៅ 271.707.470​នាក់ និង​ស្លាប់ 5.336.391 នាក់ ជាមួយគ្នានេះ​ដើម្បី​ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ ជាង ២៤៤​លាន​នាក់​។​

អឺរ៉ុប​គឺជា​តំបន់​ដែលមាន​ករណី​ឆ្លង​កូ​វីដ​១៩ ច្រើនជាងគេបង្អស​នៅលើ​ពិភពលោក​ក្នុង​រយៈពេល​២៤​ម៉ោង កន្លងមក ស្មើនឹង ៥៩%​នៃ​ករណី​ឆ្លង​នៅលើ​ពិភពលោក​។​

​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមក ពិភពលោក​បាន​រកឃើញ​ករណី​ឆ្លង​កូ​វិដ ១៩ សរុប​607.159​នាក់ ក្នុងនោះ​អាមេរិក មាន​អ្នក​ឆ្លង​ច្រើន​បំផុត មាន​ជាង ១០៨​ពាន់​នាក់ បន្ទាប់មក​ប្រទេស​បារាំង ៦៣​ពាន់​នាក់ អង់គ្លេស​ជាង ៥៩​ពាន់​នាក់ និង​អាល្លឺម៉ង់ ជាង ៤០​ពាន់​នាក់​។​

​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ១០៨,៥៦៦​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ១,៥៩៨​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៥១,១៣៦,៤៤២​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៨២១,៣៣៥​នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ជាង ៤០.២៤​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​កាលពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) របស់​សហរដ្ឋអាមេរិក បានផ្តល់​ការអនុញ្ញាត សម្រាប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដូ​ស​ទី ៣ ឬ​ដូ​ស​ជំរុញ​ជូន​ដល់​ក្មេង​ជំទង់​ដែលមាន​អាយុ ១៦​ឆ្នាំ និង ១៧​ឆ្នាំ​ហើយ ដោយ​ប្រើប្រាស់​វ៉ាក់សាំង Pfizer-BioNTech ចំពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង លើ​សមត្ថភាព​របស់​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron) ក្នុងការ​បំផ្លាញ​ប្រសិទ្ធភាព​វ៉ាក់សាំង សម្រាប់​អ្នក​ដែល​បាន​ចាក់ ២​ដូ​ស​រួចរាល់​ហើយ​នោះ​។​

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ចំនួន​ជាង ៤៨៥​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ២៣៩.២៧​លាន​នាក់ (៧២.៦% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស​, ២០០.៧​លាន​នាក់ (៦០.៩% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ៥៤.៣៥​លាន​នាក់ (១៦.៥% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​ដូ​ស​ជំរុញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close