អ៊ីរ៉ង់​ត្រៀម​អាវុធ​រួចរាល​សម្រាប់ធ្វើ​សង្គ្រាម​ក​ម្ទេ​ច​អ៊ីស្រាអែល​

​ពី​ដើម​មក​អ៊ីស្រាអែល មាន​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម យ៉ាង​ល្អ​បំផុត ហើយ​បាន​យកឈ្នះ​នៅ​គ្រប់​សមរភូមិ បើទោះបី​កម្លាំង​របស់​អ៊ីស្រាអែល​មាន​តិចជាង​សត្រូវ​ក្តី ។ ក្នុងពេល​នេះដែរ អី​ស្រា​អែល​និង​អ៊ីរ៉ង់​កំពុង​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តឹងតែង​អាច​ផ្ទុះ​សង្គ្រាម​គ្រប់ពេល​។​

​អ៊ីរ៉ង់​បានដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ នៅតាម​ព្រំដែន​អ៊ីរ៉ាក់ អាចជួយ​កាត់បន្ថយ​រយៈពេល វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីស្រាអែល ដោយ​ប្រើពេល​តែ​៥​នាទី​ប៉ុណ្ណោះ ដែល​ពីមុន ត្រូវ​ចំណាយពេល​ដល់​ទៅ ៧​នាទី​។​

​ក្នុងពេល​អ៊ីស្រាអែល​ព្រមាន​ថា ក្នុងពេល​អ​នា​គត់​ដ៏​ខ្លី​ខាងមុខ ប្រទេស​នេះ​នឹង​បើក​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ប្រទេស​អ៊ីរ៉ង់ ដើម្បី​បំផ្លាញ​ទីតាំង​បរមាណូ​របស់​អ៊ីរ៉ង់ ក៏ដូចជា​ឃ្លាំង​អាវុធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។​

​ចំពោះ​ការគំរាមកំហែង ពី​ប្រទេស​អ៊ីស្រាអែល រដ្ឋាភិបាល​ទីក្រុង​តេ​អ៊ីរ៉ង់​បានចាប់ផ្តើម​ដាក់ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​រាប់រយ​ដើម​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​កាត់បន្ថយ​ពេលវេលា​វាយប្រហារ​ប្រទេស​អ៊ីស្រាអែល ដោយ​ប្រើពេល​តែ ៥​នាទី​ប៉ុណ្ណោះ ។​

​បច្ចុប្បន្ន អ៊ីរ៉ង់​បានដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​លបាញ់​បាន​ចម្ងាយ​ចាប់ពី ១៥០០-២០០០​គីឡូម៉ែត្រ នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច​ជាប់​អ៊ីរ៉ាក់​។ កន្លងមក អ៊ីរ៉ង់​បានដាក់​ពង្រាយ​មី​ស៊ី​ល នៅក្នុង​តំបន់​ភាគ​កណ្តាល គឺ​ត្រូវ​ប្រើ​រយៈពេល​ដល់​ទៅ​៧​នាក់​ទើប​វាយ​បរហារ​ដល់​ប្រទេស​អ៊ីស្រាអែល​។​

​តាម​ការលើកឡើង​រប​ស់​ក្រុម​អ្នកឯកទេស​វិភាគ​បាន​លើកឡើងថា ទាំង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​បាន​បើក​ជំហរ​ពី​គម្រោង​វាយ​បរហារ​គ្នា​ទៅវិញទៅមក​ដោយ​កាំជ្រួច​មី​ស៊ី​ល​រាប់ពាន់​ដើម​។​

​ក្រុម​អ្នកឯកទេស​បានលើកឡើង​ថា យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល ពេល​ចេញទៅ​វាយប្រហារ​អ៊ីរ៉ង់ និង​មិនមាន​ទីកន្លែង​ដែល​ត្រូវ​វិលត្រឡប់​មកវិញ​ឡើ ដោយ​ទីតាំង អាកាសយានដ្ឋាន​ទាំងឡាយ​ត្រូវបាន​បំផ្លាញ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close