VJ តាប៊ុយ ត្រូវម្ចាស់ឡានព្រូស ដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ
ភ្នំពេញ៖ យោងតាម Page B&J Salon ដែលជាម្ចាស់រថយន្តព្រូស បានរងគ្រោះដោយសារ VJ តាប៊ុយ បានបើកបុកពីក្រោយ ហើយព្យាយាមបើករត់ ក្នុងស្ថានភាពស្រវឹង ថែមទាំងចោទជនរងគ្រោះថា ធ្វើស៊ីខ្លួនពាក់ព័ន្ធនឹងថ្លៃជួសជុលនោះ បានសម្រេចដាក់ពាក្យប្តឹង VJ តាប៊ុយ ដោយទាមទារនូវប្រាក់សងជំងឺចិត្ត ២ម៉ឺនដុល្លារ។
ម្ចាស់រថយន្តព្រូស បានផុសយ៉ាងដូច្នេះថា៖ « ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់! កាត់ទ្ទេចអស់ហើយ ខ្ញុំសូមប្រកាសជាសាធារណៈថា ប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទារសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីពេទ្យគន្ឋបុប្ផា សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន»៕
https://fb.watch/9Ws-YkOihu/
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។