កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ០៧នាក់ទៀត និងស្លាប់ ០៣នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ០៧នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ១៣នាក់ និងមានអ្នកស្លាប់ថ្មី ០៣នាក់ទៀត កាលពីម្សិលមិញ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោចអ្នកវិជ្ជមានទាំង ០៧នាក់នោះ ជាករណីនាំចូលពីក្រៅប្រទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៦នាក់។ អ្នកស្លាប់ទាំង ០៣នាក់ មាន០១នាក់ មិនបានចាក់វ៉ាក់សាំងកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២ម៉ឺន ៣៩៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៧៥៩នាក់ និងអ្នកស្លាប់សរុប ២ពាន់ ៩៩៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។