ក្រុមហ៊ុន Vietnam Airlines ប្រកាស​លក់​យន្តហោះ ២៧​គ្រឿង​

​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines នឹង​លក់​យន្តហោះ ១៥​គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០២១​នេះ និង ១២​គ្រឿង​ទៀត នៅ​២​ឆ្នាំ​បន្ទាប់ នេះ​បើតាម CEO របស់​ក្រុមហ៊ុន ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន VNexpress កាលពី​ថ្ងៃទី​១៥ ធ្នូ ២០២១​។​

​អគ្គនាយក​ក្រុមហ៊ុន លោក Le Hong Ha និយាយ​ក្នុង​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន នៅថ្ងៃនេះ ថា «​ក្រុមហ៊ុន​គ្រោង​នឹង​លក់​ធុន A321s ចំនួន​៩​គ្រឿង និង​ធុន ATR-72s ចំនួន​៦​គ្រឿង ក្នុង​ខែធ្នូ ហើយ​ចាប់ពី​ឆ្នាំ​២០២២ ដល់ ចុងឆ្នាំ​២០២៣ នឹង​លក់​ប្រភេទ A321s ចំនួន​១២​គ្រឿង​ទៀត​»​។​

​លោក​ពន្យល់ថា គម្រោង​នេះ​ត្រូវបាន​ប្រកាស​ចេញ ដើម្បី​កាត់បន្ថយ​ចំនួន​យន្តហោះ​បច្ចុប្បន្ន ហើយ​ព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម ជំនួស​យន្តហោះ អាយុកាល​លើសពី​១២​ឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close