ថៃ កំណត់​នាំចេញ​អង្ករ ៧,៥​លាន​តោន នៅ​ឆ្នាំ​២០២២

​ប្រទេស​ថៃ​បានកំណត់​ទិសដៅ​នាំចេញ​អង្ករ​ចំនួន​ពី ៧ ទៅ ៧,៥​លាន​តោន​នៅ​ឆ្នាំ​២០២២ ដែល​កើនឡើង​ពី​ប្រហែល ៦​លាន​តោន​នៅ​ឆ្នាំនេះ​។

​លោក Charoen Laothammatas ប្រធាន​សមាគម​ក្រុមហ៊ុននាំចេញ​ថៃ​បានឱ្យដឹងថា ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ និង​ការធ្លាក់​ចុះថ្លៃ​ប្រាក់​បាត ដែល​បច្ចុប្បន្ន​មានតម្លៃ ៣៣​បាត​ក្នុង​មួយ​ដុល្លារ ត្រូវបាន​រំពឹងថា​នឹង​ជំរុញ​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​ខាងមុខ​។​

​ការ​ថ្លែង​របស់លោក Charoen ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថៃ​។​ ​ការធ្លាក់​ចុះថ្លៃ​ប្រាក់​បាត​បានធ្វើឱ្យ​តម្លៃ​នាំចេញ​អង្ករ​ថៃ​កាន់​តែមាន​អំណោយផល​ក្នុងការ​ប្រកួតប្រជែង ដោយ​តម្លៃ​នាំចេញ​គិត​ត្រឹម​កំពង់ផែ​សម្រាប់​អង្ក​រស​ប្រភេទ​បាក់ ៥% ថ្លៃ ៣៩០​ដុល្លា​ក្នុង​មួយ​តោន ដែល​ទាប់​ជាង​អង្ករ​វៀតណាម​ដែល​ថ្លៃ ៤០៥​ដុល្លារ​ក្នុង​មួយ​តោន​។​

​ក្នុង​ឆ្នាំ​២០២១​នេះ ប្រទេស​ថៃ​ត្រូវបាន​ព្យាករ​ថា​នៅតែ​ជា​ប្រទេស​នាំចេញ​អង្ករ​បាន​ច្រើនជាងគេ​ទី​៣ បន្ទាប់ពី​ឥណ្ឌា និង​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close