ACU ​​នាំខ្លួន​​ស្នងការរងខេត្តកំពង់ឆ្នាំងម្នាក់ និងមន្រ្តីនគរបាលសក្តិ៥ម្នាក់ មកសាកសួរករណីទន្រ្ទានយកដីព្រៃលិចទឹកក្នុងបឹងទន្លេសាប

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២១នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាននាំខ្លួនលោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុ​ជាតិ (​ផ្កាយ​១) ស្នងការ​រង នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក​វរសេនីយ៍ឯក កែវ ណា​រុន (​ស័ក្តិ​៥) ប្រធាន​ការិយាល័យ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មក​សាកសួរពាក់ព័ន្ធ​ករណី​រំលោភ​យក​ដី ព្រៃ​លិច​ទឹក បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង ។

បើតាម​ប្រភពខ្លះ​បាន​រាយការណ៍​​ថា លំនៅ​ដ្ឋា​ន​អតីត​អភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួ​រ ចាន់​ខឿន ចំនួន​២​ទីតាំង​នៅ​ឯខេត្តកំពង់ឆ្នាំង ក៏​ត្រូវ​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ដែរ ។

គួរ​បញ្ជាក់ថា ក្រោយ​ពីមានបទបញ្ជា​របស់សម្តេចនាយករដ្ឋមន្រ្តីកាលពីចុងខែវិច្ឆិកា អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋានក្នុង​ខេត្ត​ទាំង​៦​នៅ​ជាប់​បឹងទន្លេសាប​ ​និង​ថ្នាក់​ជាតិ​ បាន​ចាត់​វិធាន​ការ​ជា​បន្ត​បន្ទាប់​ លើ​អ្នក​ពាក់​ព័ន្ធ​ទៅនឹង​បទ​ល្មើស​​រំលោភ​វាទ​យក​ដីព្រៃ​លិច​ទឹក​​រាប់​ម៉ឺន​ហិកតា នៅ​លើផ្ទៃ​បឹង​ទន្លេ​សាប​។

ក្នុងនោះ​ក៏​មាន​ដក​ហូត​ដីត្រឡប់ម​កវិ​ញ ដោយតំបន់ខ្លះ​កំពុង​តែធ្វើការ​ដាំដុះ​ដើមឈើ​ឡើង​វិញ​ នៅក​ន្លែង​ដែល​ត្រូវ​បាន​គេ​​កាប់​ទន្រ្ទាន​យក​​ដីទាំង​នោះ​​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close