ស្នងការរងខេត្តកំពង់ឆ្នាំង និងនគរបាលសក្តិ៥ម្នាក់ទៀតត្រូវ ACU ឃាត់ខ្លួន ពាក់ព័ន្ធការទន្រ្ទានដីព្រៃលិចទឹក
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ចេញផ្សាយនៅព្រលប់ថ្ងៃម្សិលមិញ (១៦ ធ្នូ) បានឲ្យដឹងថា លោក ស៊ុំ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើការឃាត់ខ្លួនហើយ។
ការឃាត់ខ្លួនមនុស្សទាំង២នាក់នេះ គឺក្រោយពីពិនិត្យឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។