សមិទ្ធផលជាតិ ” វិមានពហុកីឡាដ្ឋានជាតិមរតកតេជោ ” កើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន !
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» និង «វិថីសូត្រសមុទ្រសតវត្សទី២១» ក្រោមជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់បម្រើវិស័យកីឡានៅកម្ពុជា និងសម្រាប់ត្រៀមស្វាគមន៍នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលប្រទេសជាតិយើងកំពុងរស់នៅក្នុងសុខសន្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។