កូ​វីដ​១៩! វៀតណាម បន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​ជាង​១​ម៉ឺន ៥​ពាន់​នាក់​ទៀត ស្លាប់​២៤១​នាក់​បន្ថែម​

​ក្រសួងសុខាភិបាល​វៀត​ណា បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៥,២៧០​ករណី​បន្ថែមទៀត កាលពី​ថ្ងៃទី​១៦ ធ្នូ នេះ​បើតាម​តាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅ​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​។​

​ក្នុងចំណោម​ករណី​ឆ្លង​ខាងលើ មានតែ​០៣​ករណី​ប៉ុណ្ណោះ​ដែលជា​ករណី​នាំចូល ក្រៅពីនោះ ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​។ ដោយឡែក​ទីក្រុង​ហូជីមិញ​ដែល​តាំងពីដើម​ជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មី​ថ្ងៃនេះ​ចំនួន​១,១៧៥​ករណី តាម​ពីក្រោយ​ខេត្ត Cà Mau ចំនួន ១,៣៣៩ ខណៈ​រដ្ឋធានី​ហាណូយ​បាន​រាយការណ៍​ចំនួន​៤២៣​ករណី​។​

​ក្នុង​របាយការណ៍​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​២៤១​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​សរុប​មកវិញ គិត​ត្រឹម​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,៤៩៣,២៣៧​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១,០៦៤,៤៦១​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ២៨,៨៥៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close