កូវីដ១៩! កម្ពុជា ប្រកាសមានអ្នកស្លាប់កើនដល់ ៣ពាន់នាក់ហើយ!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ០៨នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ១២នាក់ និងមានអ្នកស្លាប់ថ្មី ០៣នាក់ទៀត កាលពីម្សិលមិញ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោចអ្នកវិជ្ជមានទាំង ០៨នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី។ អ្នកស្លាប់ទាំង ០៣នាក់ មាន០២នាក់ មិនបានចាក់វ៉ាក់សាំងកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២ម៉ឺន ៤០៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៧៧១នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ០០១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។