ករណីក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ស្នងការនគរបាលរាជធានីភ្នំពេញថា អស់តែត្រឹមខ្សែក ៣ខ្សែប៉ុណ្ណោះ មិនបានអស់លុយ១០លានដុល្លារទេ
នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញធ្វើការបំភ្លឺទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវមុី ដោយថា ករណីនេះ មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារនោះទេ គឺបាត់តែខ្សែកពេជ្រ ចំនួន ៣ខ្សែតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជិត១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីក្រុមចោរមួយក្រុមបានចូលប្លន់អ្នកលក់ឡេល្បីឈ្មោះ គឺលោកស្រី អ៊ាន សៀវម៉ី ដោយបន្លំខ្លួនធ្វើជាសមត្ថកិច្ច នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។