អាជីវករជិត១០០នាក់ផ្ទុះការតវ៉ា ក្រោយអាជ្ញាធរមិនឲ្យពួកគាត់លក់ដូរនៅមាត់ស្ទឹងសង្កែក្នុងពិធីបុណ្យអុំទូកខាងមុខ
ក្រុមអាជីវករប្រមាណជិត១០០នាក់ កាលពីរសៀលថ្ងៃទី២០ ខែតុលា បានផ្ទុះការតវ៉ា ខណះដែលអាជ្ញាធរមិនអោយពួកគាត់លក់ដូរនៅដងស្ទឹងសង្កែក្នុងពិធីបុណ្យអុំទូកខេត្តបាត់ដំបងដូចឆ្នាំមុនៗ។
ក្រុមអាជីវករបានលើកឡើងថា ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យអុំទូកនៅស្ទឹងសង្កែនៃខេត្តបាត់ដំបង ខាងអាជ្ញាធរក្រុងបាត់ដំបងតែងតែផ្តល់ទីកន្លែងឲ្យពួកគាត់ដាក់លក់ដូរនៅរបមាត់ស្ទឹងសង្កែត្រើយខាងលិច លុះនៅឆ្នាំ២០១៨នេះ ឱកាសថ្ងៃបុណ្យអុំទូកជិតចូលមកដល់ ពួកគាត់ក៏បាននាំគ្នាទិញសម្ភារះ ចំណីអាហារត្រៀមយកមករៀបចំដាក់លក់ដូចសព្វរាល់ឆ្នាំ បែជាត្រូវបានអាជ្ញាធរចុះហាមឃាត់មិនអោយលក់ទៅវិញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។