វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ របស់​ជប៉ុន ៣០​ម៉ឺន​ដូ​ស បាន​មកដល់​កម្ពុជា​ហើយ​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ ការមកដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ របស់​ជប៉ុន​ចំនួន ៣០០,៨០០​ដូ​ស​បន្ថែមទៀត តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រួមជាមួយ លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ហ្វ័​រ ហ្វ័​រ​យូ​ហ្សា​ត តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី​វេជ្ជបណ្ឌិត លី អាយ​ឡាន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​ជា​លើក​ទី​បី​ហើយ ដែល​ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ រួមមាន​លើក​ទី​១ ចំនួន ៣៣២.០០០​ដូ​ស ក្នុង ក្របខណ្ឌ​ទ្វេភាគី លើក​ទី​២ ចំនួន ៦៦៨.០០០​ដូ​ស ក្នុង​ក្របខណ្ឌ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close