អាសូរ​ណាស់​! ក្មេងប្រុស​អាយុ​ទើប​១​ខួប លង់ទឹក​ពាង​ស្លាប់​!

​បន្ទាយមានជ័យ ៖ ក្មេងប្រុស​អាយុ​០១​ឆ្នាំ បាន​លង់ទឹក​ពាង​សម្រាប់​ស្រោច​ដំណាំ​ក្នុង​ចំការ​បណ្តាល​ឲ្យ​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​រសៀល ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖ ក្មេងរងគ្រោះ​ឈ្មោះ សុភ​ត់ រតនា អាយុ​០១​ឆ្នាំ នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ម្តាយ​ឈ្មោះ យ៉ា ស្រីរ័ត្ន អាយុ​២៧​ឆ្នាំ លក់ដូរ​នៅ​នឹង​ផ្ទះ​និង​ឪពុក​ឈ្មោះ រ៉ា​ន់ សុភ​ត់ អាយុ​៣១​ឆ្នាំ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​

​នគរបាល​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ព័ត៌មាន ក៏បាន​បង្កើត​ក្រុមការងារ ចុះទៅពិនិត្យ​សាកសព ឃើញថា​ក្មេងរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់​ពាង​(​ខាប់ដាក់ទឹក​) ប្រាកដ​មែន​។ ក្រោយ​ពិនិត្យ​រួច បានប្រគល់​ជូន​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close