ក្រសួងស្នើដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានចេញប្រកាសមួយ ដោយសូមឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់។
តាមក្រសួងឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ តុលា មានវិសម្ពាធមួយបានកើតឡើងនៅក្នុងឈូងសមុទ្រថៃ។ វិសម្ពាធនេះ បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។
វិសម្ពាធនេះ ក៏នឹងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយបង្កឲ្យ តំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ មានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់មានល្បឿនពី ១៧-១៩ ម៉ែត្រក្នុងមួយវិនាទី។ រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ពិសេសថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា។
បណ្តាខេត្តដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ហើយតំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ពីតិចទៅមធ្យម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។