កម្ពុជា នឹងមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ដល់ ១៥អង្សា​សេ​, ចាប់ពី​ថ្ងៃទី​២២-២៨ ខែធ្នូ​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២-២៨ ខែធ្នូ ឆ្នាំ​២០២១​។​

​ក្រសួង​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២២ ដល់ ២៨ ខែធ្នូ ព្រះរាជាណាចក្រ​កម្ពុជា នឹងមាន​ស្ថានភាព​អាកាសធាតុ​ដូចខាងក្រោម​៖

* ចាប់ពី​ថ្ងៃទី​២២-២៦ ខែធ្នូ ទទួល​នូវ​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ខ្សោយ​
* ចាប់ពី​ថ្ងៃទី​២៧-២៨ ខែធ្នូ ទទួល​នូវ​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* នៅ​ថ្ងៃទី​២៣-២៦ ខែធ្នូ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​
* នៅ​ថ្ងៃទី​២៧-២៨ ខែធ្នូ អាកាសធាតុ​ចាប់​ចុះ​ត្រជាក់​សារជាថ្មី​លាយឡំ​ខ្យល់​បក់​ក្នុង​កម្រិត​បង្ហូរ ដែល​ក្នុងនោះ​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៦-១៨ °C និង​អតិបរិមា​មាន​ពី​២៤-២៦ °C​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C
* នៅ​ថ្ងៃទី​២៣-២៦ ខែធ្នូ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​
* នៅ​ថ្ងៃទី​២៧-២៨ ខែធ្នូ អាកាសធាតុ​ចាប់​ចុះ​ត្រជាក់​ខ្លាំង​សារជាថ្មី លាយឡំ​និង​ខ្យល់​បក់​ក្នុង​កម្រិត​ពី​បង្ហូរ​ទៅ​ខ្លាំង ដែល​ក្នុងនោះ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៥-១៧ °C និង​អតិបរិមា​មាន​ពី ២៤-២៦°C​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C
* នៅ​ថ្ងៃទី​២៣-២៦ ខែធ្នូ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​
* នៅ​ថ្ងៃទី​២៧-២៨ ខែធ្នូ អាកាសធាតុ​ចាប់​ចុះ​ត្រជាក់ លាយឡំ​នឹង​ខ្យល់​បក់​ក្នុង​កម្រិត​មធ្យម​។ សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៧-១៩ °C និង​អតិបរិមា​មាន​ពី​២៦-២៨°C​។ ទន្ទឹម​នោះ​រលក​សមុទ្រ​ក៏មាន​កម្រិត​មធ្យម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close