ក្រោយមានករណីឆ្លងកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ថៃនឹងរិតត្បិតអ្នកដំណើរបរទេស
នៅថ្ងៃទី ២០ខែធ្នូ ក្រសួងសុខាភិបាលថៃ បានប្រកាសថា អាចនឹងអនុម័តឲ្យអ្នកទេសចរបរទេសធ្វើចត្តាឡីស័កជាថ្មីឡើងវិញ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានឲ្យដឹងថា សំណើរធ្វើចត្តាឡីស័កជាថ្មីឡើងវិញ ដល់អ្នកទេសចរបានចាក់វ៉ាក់សាំងរួចរាល់។ ជាមួយគ្នានេះដែរអ្នកទេសរណ៍នឹងត្រូវធ្វើដំណើរកម្សាន្តនៅតីតាំងច្បាស់លាស់ មិនអាចដើរកម្សាន្តតាមតែចិននោះឡើយ។
កាលពីថ្ងៃទី១៩ខែធ្នូ ក្រសួងសុខាភិបាលថៃ បានប្រកាសការសម្រេចហាមប្រាមធ្វើដំណើរដល់ប្រទេសចំនួន១០បន្ថែមទៀតដែលមានករណីឆ្លងកូវិដ ១៩ បំប្លែងថ្មីអូមីក្រុង ។ ការហាមប្រាមបានប្រសិទ្ធភាពចាប់ពីថ្ងៃទី២២ខែធ្នូ ក្នុងនោះមាន អាមរិក អីតាលី ប៊ែលហ្ស៊ិច អាល្លឺម៉ង់ ហុងគ្រី ម៉ារ៉ុក អេស្ប៉ាញ កាណាដា ស្វេស និងតួកគី។ ប្រទេសទាំងនោះក៏ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អ៊ីស្រាអែលផងដែរ
។
ក្នុងពេលនេះដែរ ក្រសួងសុខាភិបាលថៃ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៥២៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដេរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។