“​ផ្លូវជាតិ​លេខ​៤៨” ជួសជុល បាន​ជាង ៧០% ហើយ​

ដោយ​គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែតុលា ឆ្នាំ​២០១៨ “​ផ្លូវជាតិ​លេខ​៤៨” ជួសជុល​បាន​ជាង ៧០​ភាគរយ​ហើយ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​។​

​ផ្លូវ​នេះ​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង ដែល​ក្នុងនោះ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹក​លើស​ទម្ងន់​ក​ម្រិ​ត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត​។

ផ្លូវ​នេះ​ត្រូវបាន​បែងចែក​ជា ៩១​កំណាត់​ខ្លីៗ​ដើម្បី​ជួសជុល អោយបាន​ទាន់ពេលវេលា ដោយ​កម្លាំងចម្រុះ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កងវិស្វកម្ម និង​ភាគី​ពាក់ព័ន្ធ ប្រើ​គ្រឿងចក្រ​សរុប ១១៤​គ្រឿង គ្រោង​ចំណាយ​ថវិកា ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក បច្ចុប្បន្ន​សម្រេចបាន​ជា​ង​៧០% នឹង​ជួសជុល​ទាំងស្រុង មុន​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​។

​ជាមួយគ្នានេះ​ផងដែរ ក្រុមការងារ​ក៏​បន្ត​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤៨ និង​ពិនិត្យ​ភាព​ធន់​នៃ​ស្រទាប់​ផ្លូវ Dinamic Cone Penetration test ( DCP) និង​ជួបប្រជុំ​ដាក់​ទិសដៅ រៀបចំ​ផែនការ អនុវត្ត​ការងារ​ជួសជុល​ក្នុង​កំណាត់​នីមួយ អោយបាន​ទាន់ពេលវេលា តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។

​សូម​ជម្រាបជូន​ថា ផ្លូវ​លេខ​៤៨ ត្រូវបានរ​ការខូចខាត ដោយ​ដល់​អាយុកាល ហើយ​ត្រូវ​ស្ថាបនា​ឡើងវិញ និង​ដោយសារ​ការដឹក​លើ​សទ​ម្ង​ន់​កំណត់ ព្រមទាំង​ស្ថានភាព​អាកាសធាតុ ដែលមាន​ភ្លៀង​ឥតឈប់ឈរ​នៅ​តំបន់​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close