៩​ខែ ឆ្នាំនេះ​! ទំហំ​ពាណិជ្ជកម្ម​កម្ពុជា សម្រេចបាន ៣៣,៤​ប៊ី​លាន​ដុល្លារ​អាមេរិក កំណើន​២៦%

ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា ក្នុង​រយៈពេល ០៩​ខែ ឆ្នាំ​២០២១ សម្រេចបាន​ប្រមាណ ៣៣,៤ ប៊ី​លាន​ដុល្លារ​អាម៉េរិក ជាមួយនឹង​កំណើន​ប្រមាណ ២៦%​។​

​នេះ​ជាការ​លើកឡើង ពី​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកជំទាវ​ឧកញ៉ា កែវ ម៉ុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង ស្ថាបនិក​ក្រុមហ៊ុន​លី​លី​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​ជម្រាបជូន​ប្រតិភូ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា អំពី​វឌ្ឍនភាព​នៃ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ទោះបីជា​ទទួល​ការរំខាន​ក្នុងអំឡុង​បរិ​កាណ៍​កូ​វីដ​-១៩​ក៏ដោយ​។

​លោកជំទាវ​បាន​បញ្ជាក់ថា យោងតាម​របាយការណ៍​ធនាគារពិភពលោក​ស​ម្រា​ប់​ខែធ្នូ​ឆ្នាំ​២០២១ កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ២.២% នៅ​ឆ្នាំ​២០២១ និង​ច្រើនជាង ៥% នៅ​ឆ្នាំ​២០២៣​។

​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ០៩​ខែ ឆ្នាំ​២០២១ សម្រេចបាន​ប្រមាណ ៣៣,៤ ប៊ី​លាន​ដុល្លារ​អាម៉េរិក ជាមួយនឹង​កំណើន​ប្រមាណ ២៦%៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close