អង់គ្លេស រកឃើញករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ប្រចាំថ្ងៃជាង ១ម៉ឺននាក់
អង់គ្លេស៖ ករណីវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន១២១៣៣នាក់ទៀត ត្រូវបានរកឃើញនៅប្រទេសអង់គ្លេស ជាចំនួនឆ្លងប្រចាំថ្ងៃនៃពពួកបំប្លែងថ្មីនេះ ដ៏ច្រើនបំផុតពុំធ្លាប់មាននៅប្រទេសនេះ នេះបើតាមក្រសួងសុខាភិបាលប្រកាស កាលពីថ្ងៃទី១៩ ធ្នូ។
ចំនួនបន្ថែមទៀតនេះ ធ្វើឲ្យចំនួនអូមីក្រុងសរុបនៅអង់គ្លេសបានកើនដល់ ៣៧១០១នាក់ហើយ។ ជាមួយគ្នា កាលពីម្សិលមិញនេះដែរ អង់គ្លេសប្រកាសថា ឆ្លងកូវីដថ្មីៗ ៨២៨៨៦នាក់ទៀត ដែរ នាំឲ្យអង់គ្លេសមានសរុប ១១.៣៦១,៣៨៧ករណីហើយ បើគិតត្រឹមថ្ងៃទី១៩ ធ្នូ។
បើតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា វីរុសបប្លែងថ្មី អូមីក្រុងនេះ បានឆ្លងរាលដាលដល់ ៨៩ប្រទេសហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។