អ្នក​ទោស​៣​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​ជប៉ុន​

​នេះ​ជាការ​អនុវត្ត​ទោស​ប្រហារជីវិត​ដំបូង​ក្នុង​រយៈពេល ២​ឆ្នាំកន្លងមក ចាប់តាំងពី​ខែធ្នូ​ឆ្នាំ ២០១៩ និង​ជា​លើកទីមួយ​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី Fumio Kishida ។

​សារព័ត៌មាន Japan Times បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន លោក Yoshihisa Furukawa បានចេញ​បញ្ជារ​ឲ្យ​ប្រហារជីវិត​ខាងលើ ក្រោយពេល​លោក​ឡើងកាន់តំណែង​កាលពី​ខែតុលា​កន្លងមក​។ លោក Yoshihisa Furukawa បាន​បញ្ជាក់ថា មិនអាច​បញ្ចៀស​បាន​ទោស​ប្រា​ហារ​ជីវិត ដល់​អ្ន​ដែល​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ធ្ងន់​បំផុត​។​

​ការកាត់ទោស​ប្រហារជីវិត​ចុងក្រោយ​នេះ គឺ​នៅ​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩ ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់​ពីបទ​សម្លាប់​មួយ​គ្រួសារ​មាន​សមាជិក​៤​នាក់​នៅ​ខេត្ត Fukuoka នា​ឆ្នាំ​២០០៣​។​

​នៅ​ឆ្នាំ​២០១២ អ្នកទោស​ជនជាតិ​ជប៉ុន​៣​នាក់ ក៏​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួ​ករ ។ ជប៉ុន​បាន​អនុវត្ត​ទោស​ប្រហារជីវិត​ជាថ្មី​ឡើងវិញ​នៅ​ខែកក្កដា​ឆ្នាំ​២០១០​។​

​នៅពេលនោះ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​គឺ​លោក Toshio Ogawa បាន​បញ្ជាក់ថា ការកាត់ទោស​ប្រហារជីវិត​គឺ​ទទួលបាន​ការគាំទ្រ​ពី​មហាជន ។ អ្នកទោស​ទាំងបី​នាក់ គឺ​ត្រូវបាន​ព្យួ​ករ​នៅក្នុង​ពន្ធនាគារ​៣​ផ្សេងគ្នា ។ ក្នុងចំណោម​នោះ មាន​អ្នកទោស​ម្នាក់​បើក​រថយន្តបុក​ហ្វូងមនុស្ស នៅ​ស្ថានីយ៍​រថភ្លើង ហើយ​ប្រើ​កាំបិទ​វាយប្រហារ​បណ្តាល​ឲ្យ​អ្នកស្លាប់​៥​នាក់ នៅ​ឆ្នាំ​១៩៩៩​។ ជនល្មើស​ទី​ពីរ​គឺ​បានសម្លាប់​មនុស្ស​២​នាក់​នៅ​ឆ្នាំ ២០០១ និង​អ្នកទោស​ទី​បី​ជាប់ទោស​ពីបទ​សម្លាប់​មនុស្ស នៅ​ឆ្នាំ​២០០២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close