ក្រុមហ៊ុន​អាកាសចរណ៍ ចាប់ផ្តើម​ហោះហើរ​ឡើងវិញ ពី​ភ្នំពេញ និង​បាងកក

​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airports) បានប្រកាស​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បន្ត​ការហោះហើរ​ឡើងវិញ​រវាង​ភ្នំពេញ និង​បាងកក នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២២០១​។

​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia កំពុងផ្តល់​សេវាកម្ម​ការហោះហើរ​ត្រង់​រវាង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (PNH) និង​អាកាសយានដ្ឋាន​អន្តរជាតិ​ដន​មឿង (DMK) រៀងរាល់ ថ្ងៃ​ពុធ សុក្រ និង​ថ្ងៃអាទិត្យ​។

​ជាការ​កត់សម្គាល់ ការចាប់ផ្តើម​ហោះហើរ​ឡើងវិញ​នេះ ស្រប​ពេលដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានសម្រេច​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចេញ​-​ចូល កម្ពុជា និង​ថៃ​។​

​កាលពី​ពាក់កណ្តាល​ខែធ្នូ​នេះ ថៃ​បានប្រកាសថា ការធ្វើដំណើរ​ពី​កម្ពុជា​មក​ថៃ មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ តែ​ត្រូវ​រង់ចាំ​លទ្ធផល​តេស្តរ​កូ​វីដ​-១៩​ជាមុនសិន​។ ការលើកលែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ អនុវត្ត​ចំពោះ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ប៉ុណ្ណោះ និង​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​មិនតិចជាង ១៤​ថ្ងៃ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ពាក់កណ្តាល ខែវិច្ឆិកា​កន្លងទៅនេះ បានសម្រេច​ថា អ្នកដំណើរ​ទាំងអស់​ចូល​មកដល់​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង ២​ដូ​ស​រួចហើយនោះ ត្រូវយក​សំណាក​ដោយ​តេស្ត​រហ័ស​។ ក្នុងករណី​ដែល​មិន​ឃើញថា​មាន​វិ​ជ្ជ​មា​កូ​វីដ​១៩ ទេ គឺ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទូទាំងប្រទេស​ក​ម្ពុ​ជា ដោយ​អនុវត្ត​ជាមួយ​ថៃ ឡាវ និង​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close