សាលារាជធានីភ្នំពេញ ប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធី
កាលពីថ្ងៃទី២១ ធ្នូ ម្សិលមិញ សាលារាជធានីភ្នំពេញ បានចេញប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធី ។
ក្នុងសេចក្តីប្រកាសនោះ បញ្ជាក់ថា សាលារាជធានីភ្នំពេញ ខិតខំអញ្ជើញភាគីពាក់ព័ន្ធមកប្រជុំរកដំណោះស្រាយវិវាទការងារ ហើយទទួលបានលទ្ធផលដូចបានជម្រាបជូនខាងក្រោមយ៉ាងណាក៏ដោយ ក៏កម្មករ និយោជិតក្រុមហ៊ុន ណាហ្គាវើលដ៍ ពុំបានរំសាយការប្រមូលផ្តុំគ្នាធ្វើការសម្ដែងមតិដោយខុសច្បាប់តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករ និយោជិតដែលមានវិវាទការងារ ឱ្យបន្តភាពអត់ធ្មត់ ដោយបញ្ឈប់ការសម្ដែងមតិដោយខុសច្បាប់ ដើម្បីទុកពេលឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចបន្តធ្វើការសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនភាគីទាំងពីរដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យគ្នា និងស្របតាមច្បាប់ជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។