«​ភ្លើងសង្គ្រាម​ឆេះ​ក្រៅរបង ឆ្លង​ចូល​ផ្ទះ​យើង រហូតដល់​ឆ្នាំ​១៩៧៩» គឺជា​ស្នាដៃ​និពន្ធ ដោយ​នាយទាហានជាន់ខ្ពស់​កង​ទ័ពជើងគោក

​សៀវភៅ ដែលមាន ចំណងជើង​ថា​៖ «​ភ្លើងសង្គ្រាម​ឆេះ​ក្រៅរបង ឆ្លង​ចូល​ផ្ទះ​យើង រហូតដល់​ឆ្នាំ​១៩៧៩» គឺជា​ស្នាដៃ​និពន្ធ ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ួ​ន សារឿន មេបញ្ជាការរង​កងទ័ព​ជើងគោក ទទួលបន្ទុក​ការងារ​ហ្វឹកហ្វឺន​ដើម្បី​ជា​ប្រយោជន៍ និង​ជា​បទពិសោធន៍ សម្រាប់​ការសិក្សា ស្រាវជ្រាវ​ដល់​នាយទាហាន​ជំនាន់​ក្រោយ ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​។​ ​ខ្លឹមសា នៃ​សៀវភៅ​នេះ បានលើកឡើង​អំពី​ប្រវត្តិ​នៃ​សង្គ្រាមលោក សង្គ្រាម​តំបន់ មនោគមវិជ្ជា ភូមិសាស្ត្រ​នយោបាយ និង​ជាពិសេស សង្គ្រាម​នៅ​កម្ពុជា​។​



សៀវភៅ​នេះ​ក៏បាន​លើកឡើង​មូលហេតុ​ដែលនាំឱ្យ មាន​សង្គ្រាម និង​បាន​វិនាស​អន្តរាយ​នៅ​កម្ពុជា ព្រមទាំង​លើក​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ដែលនាំឱ្យ​ភ្លើង សង្គ្រាម​រាលដាល​ឆាបឆេះ​ចូលដល់​ស​កម្ពុជា​។ ហើយក៏​ជា​បទពិសោធន៍ និង​សម្រាប់​ការសិក្សា ស្រាវជ្រាវ​ដល់​នាយទាហាន​ជំនាន់​ក្រោយ ពង្រឹង​បន្ថែម​វិស័យ​ការពារជាតិ​ផងដែរ ជាពិសេស​សូម​អាន ដោយ​យកចិត្តទុកដាក់​នៅ​ជំពូក​ទី​៤ លើកឡើង​ពី​យុទ្ធនាកា​រំដោះ​កម្ពុជា ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ ដែល ជា​សិល្ប៍​វិធី ដ៏​អស្ចារ្យ​របស់​កងទ័ព​ប្រជាជន​វៀតណាម និង​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​រំដោះប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត​។

​តាមរយៈ​សៀវភៅ​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ួ​ន សារឿន ចង់ឱ្យ​អ្នកសិក្សា​ទាំងអស់​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ជូរចត់ ដែល​កម្ពុជា​ធ្លាប់​ឆ្លងកាត់ និង​ប្រែក្លាយ​កម្ពុជា​រីកចម្រើន រឹងមាំ​ខឿន​ការពារជាតិ ជៀស​ផុតពី​សង្គ្រាម ព្រមទាំង​ការពារ​បាន​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

សូមបញ្ជាក់ថា សៀវភៅ​នេះ បានការ​អនុញ្ញាត និង​កា​គាំទ្រ​ពី ឯកឧត្តម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​មានការ​ចុះបញ្ជី អនុញ្ញាត​បោះពុម្ពផ្សាយ ប្រកប​អាជីវកម្ម និង​ការពារ​កម្មសិទ្ធិបញ្ញា​ដោយ​ច្បាប់ ដោយមាន​ការទទួលស្គាល់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។
​សូម​ជម្រាប​ផងដែរ​ថា​សៀវភៅ​នេះ​ត្រូវបាន​បោះ​ពុ​ម្ភ​លើក​ទី​១ ចំនួន ១១០០​ក្បាល ដែលមាន​ពីរ​ខ្នាត​A4 និង B5៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close