ប្រទេសថៃបេីកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់
ថៃ ៖ ប៉ូលិសថៃបានបេីកបេសកកម្មប្រព្រឹត្តទៅនៅតាមផ្លូវសាធារណៈ តាមហាងកាហ្វេ រង្គសាល ពេលរាត្រី។ ផ្ទាំងស៊ីបគឺការតាមចាប់ ដៅទៅលើជនណាដែលមានសម្បុរខ្មៅ។ មើលមុខហើយសង្ស័យក៏ ឃាត់ខ្លួន ឆែករកលិខិតឆ្លងដែន និងធ្វើវិភាគរកគ្រឿងញៀនទៀត។
តាមប្រសាសន៍របស់លោកប្រធានការិយាល័យអន្តោប្រវេសន៍បានអះអាងថា ការងាររបស់ប៉ូលិស ក្នុងប្រតិបត្តិការ X-Ray Outlaw Foreigner គឺត្រូវចេះសម្គាល់និងបែងចែក ថាអ្នកដែលមានពណ៌សម្បុរស្បែកដុត “ខ្មៅ” ណាល្អ ណាអាក្រក់អាចជាជនប្រព្រឹត្តបទល្មើស។ មន្រ្តីប៉ូលិសដដែលបានបញ្ជាក់បន្ថែមទៀតថា ដើម្បីរក្សាស្ថិរភាពប្រទេស ថៃត្រូវតែបណ្តេញពួកអាក្រក់ចេញ ! ពួកអាក្រក់ទាំងនោះ គឺសំដៅទៅលើពួកឆបោកស្បែកខ្មៅ ជាតិអ៊ូហ្កង់ ឬនីហ្សេរីយ៉ា ឬម៉ាលី… ដែលមកចែចង់ពលរដ្ឋថៃតាមប្រព័ន្ធអ៊ីនធ័រនែតរួចបោកយកលុយអស់ពីគណនីធនាគារ។
សូមបញ្ជាក់ថា ជនបរទេសខុសច្បាប់ជាង៦ពាន់នាក់ត្រូវចាប់ខ្លួនបាន ដោយផុតទិដ្ឋាការទេសចរណ៍ តាមរយះប្រតិបត្តិការតាមចាប់ជនបរទេសខុសច្បាប់ ដែលបានចាប់ផ្តើមតាំងពីពីរបីសប្តាហ៍មកហើយ។
អង្គការក្រៅរដ្ឋាភិបាល ក៏បានទាមទារឱ្យរដ្ឋាភិបាលថៃ ប្រើយន្តការថ្មី ដោយមិនត្រូវចាប់បរទេស ជាឧក្រិដ្ឋជន និងអន្តោប្រវេសន៍ការងារ និងភៀសខ្លួន ក្នុងកន្ត្រកតែមួយ។ បើតាមអង្គការFortify Rights ជនចាប់ខ្លួនបានត្រូវបញ្ជូនទៅឃុំឃាំងក្នុងលក្ខខណ្ឌជីវិតយ៉ាប់យឺន និងពេលខ្លះរាប់ខែរាប់ឆ្នាំផងក៏មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។