WHO៖ ពិភពលោក​ត្រូវតែ​ប្រឹងប្រែង​រួមគ្នា ដើម្បី​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​អោយបាន​ត្រឹម ឆ្នាំ​២០២២

​ស្វី​ស​៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ថេ​ដ្រូ​ស អា​ដាណ​ម បាន​អំពាវនាវ​អោយ​ពិភពលោក​រួបរួម​កម្លាំង​គ្នា និង​ធ្វើការ​សម្រេចចិត្ត​ដ៏​លំបាក​ដែល​ត្រូវការ ដើម្បី​បិទ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​ឆ្នាំក្រោយ​។​

​លោក ថេ​ដ្រូ​ស បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ឆ្នាំ 2022 ត្រូវតែ​ជា​ឆ្នាំ​ដែល​យើង​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​។ លោក ថេ​ដ្រូ​ស បាន​និយាយ​ដូច្នេះ​ថា ទោះបីជា​មានការ​ចង្អុល​បង្ហាញថា វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង មិន​ធ្ងន់ធ្ងរ​ជាង​វីរុស ដែរ​តា ដែល​នៅតែ​ជា​សំពាធ​លេចធ្លោ​ក៏ដោយ ក៏ អូ​មី​ក្រុង ត្រូវបាន​បង្ហាញ​នៅក្នុង​ទិន្នន័យ​ដំបូង​ថា មានលទ្ធភាព​ឆ្លង​ខ្ពស់ ព្រមទាំង​ធន់​នឹង​ថ្នាំ​បង្ការ​គួរឱ្យ​ព្រួយបារម្ភ​។

​ជាមួយនឹង​ករណី​ឆ្លង​កើនឡើង​យ៉ាង​ឆាប់រហ័ស លោក ថេ​ដ្រូ​ស បាន​សង្កត់ធ្ងន់ថា វា​ជាការ​ប្រសើរ​ជាង ក្នុងការ​លុបចោល​ព្រឹត្តិការណ៍​ឥឡូវនេះ ហើយ​ប្រារព្ធ​នៅពេល​ក្រោយ ជាជាង​ការអបអរសាទរ​ឥឡូវនេះ និង​សោកសៅ​នៅពេល​ក្រោយ​។ ការ​ថ្លែង​បែបនេះ ដោយ​លោក​ចង់​សំដៅ​ដល់​ការ​ប្រារព្វ​ពិធីបុណ្យ​ណូអែល​។​

​ទន្ទឹមនេះ លោក ថេ​ដ្រូ​ស បានធ្វើការ​អំពាវនាវ​ថា យើង​អាច​បញ្ឈប់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​បាន ប៉ុន្តែ​វា​នឹង​តម្រូវឱ្យ​ប្រើប្រាស់​ឧបករណ៍​ទាំងអស់​នៅពេល​បោះចោល រាប់​ចាប់ពី​វ៉ាក់សាំង រហូតដល់​ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​រាងកាយ​ជាដើម ហើយ​ថា អ្វីដែល​ប្រហែលជា​សំខាន់បំផុត​នោះ គឺ​ពិភពលោក​ត្រូវតែ​បញ្ចប់​ភាពមិន​ស្មើគ្នា​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close