ឱសថម៉ូលណាទ្រីស សម្រាប់ព្យាបាលជំងឺកូវីដ១៩ នឹងធ្វើការចែកចាយនៅកម្ពុជាចាប់ពីថ្ងៃទី២៣ ខែធ្នូ

បើតាម​ការ​ជូនដំណឹង​របស់​គណៈកម្មការ​ជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែធ្នូ ឆ្នាំ​២០២១នេះតទៅ ឱសថម៉ូលណាទ្រីស សម្រាប់ព្យាបាលជំងឺកូវីដ១៩ចាប់ពីកម្រិតស្រាល​ទៅមធ្យមចំពោះមនុស្សពេញវ័យ នឹង​ត្រូវ​ធ្វើការ​ចែកចាយទៅ​កាន់​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង​សាធារណជនទូទៅហើយ។

ឱសថនេះ មានតម្លៃ ៥៥ដុល្លារអាមេរិក​ក្នុង​១ដូស (១ដូស ស្មើនឹង១កំប៉ុង មាន៤០គ្រាប់) ហើយ​អ្នកដែលអាចទិញបាន ត្រូវមានលក្ខខណ្ឌចំនួន៣ ៖
– បុគ្គលម្នាក់ មានសិទ្ធិ​បញ្ជាទិញពី ៥ ដល់ ១០ដូស
– មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន និង​ឱសថស្ថានរង មានសិទ្ធិ​បញ្ជាទិញពី១០ ដល់​២០០ដូស ហើយ​អាចលក់​បន្ត​មិន​លើស​ពី៦៥ដុល្លារអាមេរិកក្នុង​១ដូស
– មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង​សាធារណជន អាច​បញ្ជា​ទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍​ក្រោយ​បញ្ជា​ទិញ​លើកចុងក្រោយ។

សម្រាប់ទីតាំងដែលអាច​បញ្ជាទិញបាន គឺ​ស្ថិត​នៅ​ទីស្តីការ​ក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close