កូវីដ១៩ ប៉ះពាល់យ៉ាងខ្លាំងដល់កំណើនប្រជាជនអាមេរិក ដោយកើនឡើងតែ ០,១%ប៉ុណ្ណោះ
នៅថ្ងៃទី២១ខែធ្នូ នាយកដ្ឋាន ជំរឿនសហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យថ្មីដែលបង្ហាញថាចំនួនប្រជាជនអាមេរិកបានកើនឡើងតែ 0.1% នៅក្នុងរយៈពេល១ឆ្នាំកន្លងមក ដែលជាសញ្ញានៃអត្រាកំណើនយឺតបំផុតចាប់តាំងពីពេលដែលប្រទេសនេះត្រូវបានបង្កើតឡើង។
នៅក្នុងសេចក្តីប្រកាស នាយកដ្ឋានជំរឿនប្រជាជនអាមេរិក បានប្រកាសថា ល្បឿននៃកំណើនប្រជាពលរដ្ឋបានថយចុះខ្លាំងបំផុតមិនធ្លាប់មាន ចំណែកចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ ដោយសារតែ កូវីដ១៩ ។ ចំនួនប្រជាជនអាមេរិកើនឡើងតែ ៣៩២.៦៦៥ ក្នុងរយៈពេល១ឆ្នាំ ក្លាយជាឆ្នាំដំបូង ចាប់តាំងពី ឆ្នាំ១៩៣៧ មកដែលមានកំណើនពលរដ្ឋក្រោម១លាននាក់។
យោងតាមអ្នកជំនាញផ្នែកប្រជាសាស្ត្រ លោកស្រី Kristie Wilder នៅក្នុងផ្នែកពលរដ្ឋនៃការិយាល័យជំរឿនបានឲ្យដឹងថា កំណើនប្រជាជននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ធ្វើឲ្យកំណើនទារកកើនមកតិចបំផុត ។ ទាំងនោះហើយទើប បណ្តាលឱ្យមានការថយចុះជាប្រវត្តិសាស្ត្រនៃកំណើនពលរដ្ឋអាមេរិក ។
ចំណុចដែលចាប់អារម្មបំផុត គឺមាន ៣៣រដ្ឋនៅអាមេរិក មានពលរដ្ឋកើនឡើងក្នុងរយៈពេលពីឆ្នាំ២០២០ដល់ឆ្នាំ២០២១ ។ ចំណែក១៧រដ្ឋផ្សេងទៀតគឺមានពលរដ្ឋថយចុះ ដោយក្នុងនោះមាន ១១រដ្ឋ មានចំនួនប្រជានជនថយចុះជាង១ម៉ឺននាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។