បាត់ខ្លួនប្រមាណ១០០នាក់ដោយបាក់ស្រុតអណ្តូងរ៉ែត្បូងធំបំផុតនៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ាជាប្រទេសផ្គត់ផ្គង់រ៉ែត្បូងរហូតដល់ទៅ ៩០% នៃរ៉ែត្បូងនៅលើពិភពលោក ភាគច្រើនគឺបានមកពីអណ្តូងរ៉េ Hpakant ។ នៅព្រឹកថ្ងៃទី ២២ខែធ្នូ អណ្តូងរ៉ែត្បូង Hpakant ស្ថិតនៅក្នុងរដ្ឋ Kachin គឺជាអណ្តូងរ៉ែធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាន បាក់ស្រុតបណ្តាលឲ្យកម្មករប្រមាណ១០០នាក់បាត់ខ្លួន ក្នុងនោះមានមនុស្សម្នាក់ស្លាប់ ។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន។ ជាមួយគ្នានេះ មានមនុស្ស២៥នាក់ រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅពេលនេះក្រុមជួយសង្គ្រោះប្រមាណ២០០នាក់ កំពុងតែស្វែងរកជួយសង្គ្រោះអ្នកដែលត្រូវដីបាក់សង្កត់ និងធ្លាក់ចូលក្នុងរណ្តៅនៃអណ្តូងរ៉ែ។ ក្រុមអ្នកជួយសង្គ្រោះបានប្រាប់ដូច្នេះថា «មនុស្សចន្លោះប្រហែល៧០-១០០នាក់ កំពុងតែបាត់ខ្លួន ក្នុងករណីគ្រោះបំណាក់ដី ដែលបានកើតឡើង កាលពីវេលាម៉ោងខ្ទង់ ៤ទាបភ្លឺថ្ងៃពុធនេះ ។
គ្រោះរលំបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ដទៃទៀត តែងកើតមានឡើងជារឿយៗ នៅកន្លែងជីករុករកត្បូងក្នុងតំបន់ Hpakant ដែលជាកន្លែងអាជីវកម្មរុករកត្បួងថ្លើមថ្មធំជាងគេរបស់ប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋកាឈីន។
កាលពីខែកក្កដា ឆ្នាំ២០២០ មនុស្សរហូតដល់ជាង១៧០នាក់ ដែលភាគច្រើនជាជនចំណាកស្រុក បានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់បំផុតមួយប្រចាំតំបន់ Hpakant ដោយសារគ្រោះរលំបាក់ដីដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។