អាល់កុលក្លែងក្លាយ និងមុខទំនិញកាកសំណល់កំទិចមី ខូចគុណភាពជាង ៦តោន ត្រូវបានដុតកំទិចចោល នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅបរិវេណមន្ទីពិសោធន៍ ក.ប.ប “ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២២ខែធ្នូ ឆ្នាំ ២០២១ បានដុះបំផ្លាញ អាល់កុលដែល ក្លែងក្លាយ និងមុខទំនិញកាកសំណល់កំទិចមី ខូចគុណភាពជាង ៦តោន ត្រូវបានមន្ត្រីសាខា ក.ប.ប ដុតកំទិចចោល។
មន្ត្រីជំនាញ បានឲ្យដឹងា ទំនិញខូចគុណភាពទាំងនោះ មានចំនួន ៦.៤០៥គីឡូក្រាម ក្នុងនោះមាន កាកសំណល់កំទិចមីមានទំងន់ ២.១២៥គីឡូក្រាម ស្រាប៊ៀសិង្ហហួសការបរិច្ឆេតទំងន់៦៨១គីឡូក្រាម ស្រាប៊ៀប៊ូឌូស័រទំងន់១៨២គីឡូក្រាម ភេជ្ជៈអាដេហួសការបរិច្ឆេតទំងន់១៨២គីឡូក្រាម អាលកុលក្លែងក្លាយទំងន់២.២៩១គីឡូក្រាម ស្មើ៧១ពីដុង ភេជ្ជៈ កូកាកូឡា ទឹកក្រូច ដបចម្រុះនិងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត។
ទំនិញជាង៦តោនដែលត្រូវបានដុតកំទិចចោលនាពេលនេះជាទំនិញដែលត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និងសមត្តកិច្ចពាក់ព័ន្ធបង្ក្រាបនិងដកហូតបានដោយសុំគោលការឯកឧត្តម កើត សុវណ្ណរ៉េត ព្រៈរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកំទិចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។