វៀតណាម បន្តមានករណីឆ្លងថ្មីជាង ១ម៉ឺន៦ពាន់នាក់ និងស្លាប់ ២៥០នាក់ទៀត!
ប្រទេសវៀតណាមបានប្រកាសពីការឆ្លងកូវីដ១៩ ក្នុងប្រទេសចំនួន១៦៣១៦នាក់ និងស្លាប់មនុស្សចំនួន២៥០នាក់ទៀត ព្រោះជំងឺនេះ កាលពីថ្ងៃទី២២ ធ្នូ ២០២១ម្សិលមិញ។
ក្រសួងសុខាភិបាលថា ហាណូយគឺជាតំបន់មានឆ្លងច្រើនជាងគេ មានដល់ទៅជាង ១៧០០នាក់ ខេត្ត Ca Mau មាន១៥៩០នាក់ ខេត្ត Tay Ninh ៩៣៩នាក់ និងហូជីមិញ ៨១៣នាក់។
វៀតណាមមានកូវីដ១៩ សរុបកើនដល់ ១.៥៦លាននាក់ហើយ ក្នុងនោះ ១.១៥លាននាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ រីឯអ្នកស្លាប់កើនដល់ ជាង៣ម៉ឺននាក់ ស្មើនឹងប្រមាណ ១.៩ភាគរយនៃចំនួនឆ្លងសរុប។ មនុស្សជិត ៦២.៩លាននាក់ ក្នុងចំណោមប្រជាជនសរុប ៩៦លាននាក់បានចាក់វ៉ាក់សាំង ២ដូស និង ច្រើនជាង១.៣លាននាក់បានចាក់ដូសទី៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។